គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ប៉េប៉េអឹមបើកទ្វារទទួលស្វាគមន៍ម្ចាស់ឱសថស្ថាន ដែលជាដៃគូពាណិជ្ជកម្ម

កាលបរិច្ឆេទ: ០៨ មេសា ២០២៤ / សុខភាព / Author : ATH Sokren

ម្ចាស់ឱសថស្ថានប្រមាណជាងដប់រូបដែលចែកចាយផលិតផលរបស់សហគ្រាសមកពីខេត្តកំពង់ចាម និងទីក្រុងភ្នំពេញបានមកទស្សនារោងចក្រផលិតឱសថនៅចោមចៅកាលពីចុងខែមីនាកន្លងទៅនេះ។

 

លោកតិច ស៊ីម៉ូ នាយកទីផ្សារក្នុងស្រុកនៃសហគ្រាសផលិតឱសថប៉េប៉េអឹមយល់ឃើញថា ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយសម្រាប់ដៃគូពាណិជ្ជកម្មរបស់សហគ្រាសដែលមានចំនួនច្រើនលើសលប់នៅកម្ពុជា មើលឃើញដោយផ្ទាល់ភ្នែកថាតើដំណើរការផលិតរបស់សហគ្រាសគោរពតាមស្តង់ដារអន្តរជាតិការអនុវត្តផលិតកម្មល្អ(GMP)បានដល់កម្រិតណា មិនថាផ្នែកផលិត ផ្នែកត្រួតពិនិត្យគុណភាព ឬផ្នែកស្តុកទំនិញនោះទេ។

 

លោកតិច ស៊ីម៉ូ គូសបញ្ជាក់យ៉ាងដូច្នេះ៖​ «សហគ្រាសអាចរីកចម្រើនបានរហូតមកដល់សព្វថ្ងៃមិនមែនជារឿងចៃដន្យនោះទេ។ វាជាផ្លែផ្កានៃចក្ខុវិស័យនៃការអភិវឌ្ឍដែលផ្តោតទៅលើគុណភាព និងសុវត្ថិភាពផលិតផលជាចម្បង»។

 

នៅពេលចេញពីទស្សនារោងចក្រ លោកស៊ុន សាអែម ម្ចាស់ឱសថស្ថានវិហារសួគ៌ខេត្តកំពង់ចាម បានឱ្យដឹងថា៖ «ការគោរពតាមស្តង់ដា GMP សំខាន់ណាស់ ហើយយើងអាចមើលឃើញដោយផ្ទាល់ភ្នែកថាសហគ្រាសពិតជាគោរពបានល្អមែន។ យើងអាចណែនាំអតិថិជនរបស់យើងឱ្យប្រើប្រាស់ឱសថ ដែលផលិតនៅទីនេះដោយគ្មានរួញរាអ្វីឡើយ»៕